កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ ក្រុមការងារ អង្គការ ឌី ភី អេ បានដឹកនាំ ជនបង្គោលមកពីខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែងនិង ព្រះវិហារឲ្យមកចូលរួមប្រជុំស្តីពីអភិបាលកិច្ច ដីធ្លីនិងធនធានធម្មជាតិ នៅសាលមហោស្រពជនជាតិដើមភាគតិចខេត្តរតនគិរីដែលមានអ្នកចូលរួមចំនួន២១៥នាក់ ស្រី៥៤ នាក់ ដែលអញ្ជើញចូលរួមដោយ ឯកឧត្តម អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធមកពី ០៦ខេត្ត រួមទាំងតំណាងសហគមន៏ព្រៃឈើ សហគមន៏ ចុះបញ្ជីដីសមូហភាព តំបន់ការពារនិងសហគមន៏ នេសាទមកពី០៦ខេត្តផងដែរ ក្រោមអធិបតីភាពបើកដោយឯកឧត្តម មុម សារឿន អនុរដ្ឋលេខាធិការ នៃក្រសួង មហាផ្ទៃ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ក្រឡាហោម សខេង ឧបនាយក រដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីឲ្យគណៈអធិបតី ជួយសម្រួល ដោះស្រាយនូវបញ្ហារប្រឈមដែលកើតមានឡើងនិងសំណូមពររបស់ពួកគាត់សុំឲ្យជួយ។