ពិភាក្សាពីតម្រូវការ លទ្ធភាពនៃការផ្គត់ផ្គងដំឡូងមី

ទំព័រដើម  »     »   ពិភាក្សាពីតម្រូវការ លទ្ធភាពនៃការផ្គត់ផ្គងដំឡូងមី
ក្រុមការងារ អង្គការ ឌីភីអេ ខេត្តស្ទឹងត្រែង បានសហការជាមួយក្រុមប្រឹក្សាឃុំចំការលើដើម្បីរៀបចំអោយមានជំនួប រវាងថ្នាក់ដឹកនាំសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងលោក លាង ប៊ុនហ៊ាង ឈ្មួញទិញដំឡូងមី ធំ នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាពីតម្រូវការ លទ្ធភាពនៃការផ្គត់ផ្គងដំឡូងមី និងការទទួលបានអត្ថប្រយោជន៍។ ជាលទ្ធផលនៃការពិភាក្សានេះ ឈ្មួញទិញដំឡូងមី និងតំណាងសហគមន៍បានព្រមព្រៀងគ្នាដូចខាងក្រោម៖
1/សហគមន៍នឹងផ្គត់ផ្គងដំឡូងមីស្រស់ ចំនួន 1000 តោន
2/ឈ្មួុញទិញដំឡូងមី នឹងផ្ដល់តម្លៃបន្ថែមមកសហគមន៍ ចំនួន 7 រៀល ក្នុងមួយគីឡូក្រាម លើសតម្លៃទីផ្សារ។
ចែករំលែក: